Khmer Social Class Work 7-8 (Sovannou)

សំណួរនិងចំលើយ

ប្រធានបទ: សុភមង្គលគ្រួសារ

តើអ្វីទៅជាសុភមង្គល?
សុភមង្គលមានន័យថាមង្គលល្អ សេចក្តីសុខ សេចក្តីចំរើន។

តើសុភមង្គលក្នុងគ្រួសារនោះមានន័យដូចម្តេចទៅ?
សុភមង្គលក្នុងគ្រួសារមានន័យថា គ្រួសារមានសេចក្តីសុខនិងសេចក្តីចម្រើន ហើយគ្រួសាររស់នៅមានភាពសុខដុមរមនាគ្មានអំពើហិង្សានិងគ្មានការរើសអើងចំពោះកូនប្រុសនិងកូនស្រី។ ជាទូទៅសេចក្តីសុខមានពីរប្រភេទ គឺសេចក្តីសុខផ្លូវកាយនិងសេចក្តីសុខផ្លូវចិត្ត។សេចក្តីសុខផ្លូវកាយគឺសុខនូវរាងកាយ ការគ្មានអំពើហិង្សានិងការគ្មានការរំលោភបំពាន។ ចំណែកឯសេចក្តីសុខផ្លូវចិត្តគឺចិត្តស្ងប់ មានអារម្មណ៍ល្អ គ្មានការប្រមាតមើលងាយពីអ្នកដ៏ទៃ។​​

១. ចូររៀបរាប់អំពីសុភមង្គលក្នុងគ្រួសារ។
សុភមង្គលក្នុងគ្រួសារគឺការរស់នៅក្នុងគ្រួសារជាមូយកររួបរួមគ្នានិងាការសាមគ្គីគ្នានៅក្នុងសមាជិកគ្រួសារ។ គ្រួសារនីមួយៗសិតតែចង់បានសុភមង្គលសំរាប់គ្រួសាររបស់ខ្លួនហើយក៏ចង់បានសេចក្តីសុខក្នុងគ្រូសារខ្លួនផងដែរ។

២. តើអ្វីទៅជាសុភមង្គល?
សុភមង្គលមានន័យថាមង្គលល្អ សេចក្តីសុខ សេចក្តីចំរើន។

៣. តើយើងគួរធ្វើដូចម្តេចដើម្បីអោយមានសុភមង្គលក្នុងគ្រួសារ?
ដើម្បីធ្វើអោយមានសុភមង្គលក្នុងគ្រួសារយើងត្រួវ
១. រស់នៅក្នុងការចុះសម្រុងក្នុងគ្រួសារ
២. ស្រលាញ់គ្នានិងត្រូវអោយតំលៃដល់គ្នាទៅវិញទៅមក
៣. ផ្តល់អ្វីដែលកូនត្រូវការឬប្តីឬក៏ប្រពន្ធត្រូវការ

Leave a Reply

Your email address will not be published. Required fields are marked *